Skip to main content
  • Place orders quickly and easily
  • View orders and track your shipping status
  • Enjoy members-only rewards and discounts
  • Create and access a list of your products
  • Manage your Dell EMC sites, products, and product-level contacts using Company Administration.

Inspiron 5593 ការដំឡើង និងលក្ខណៈបច្ចេកទេស

ដំឡើងកុំព្យូទ័រ Inspiron 5593របស់អ្នក

សម្គាល់៖: រូបភាពនៅក្នុងឯកសារនេះ​អាចនឹងមានភាពខុសគ្នា​ពីកុំព្យូទ័ររបស់អ្នក​អាស្រ័យទៅលើការកំណត់រចនាសម្ព័ន្ធដែល​លោក​អ្នកបានបញ្ជាទិញ។
  1. ភ្ជាប់ទៅអាដាប់ទ័រថាមពលនិងចុចប៊ូតុងថាមពល។

    រូបភាព៖ ភ្ជាប់ទៅអាដាប់ទ័រថាមពល និងចុចប៊ូតុងថាមពលនៅលើ Inspiron 5593 របស់អ្នក។

    សម្គាល់៖: ដើម្បីរក្សាថាមពលថ្ម ត្រូវដាក់ថ្មក្នុងម៉ូដសន្សំថាមពល។ ភ្ជាប់អាដាប់ទ័រថាមពល និងចុច​ប៊ូតុង​ថាមពលដើម្បីបើកកុំព្យូទ័ររបស់អ្នក។
  2. បញ្ចប់ការដំឡើងប្រព័ន្ធប្រតិបត្តិការ។
    សម្រាប់ Ubuntu ៖

    ធ្វើតាមការណែនាំដែលបង្ហាញនៅលើអេក្រង់ដើម្បីបញ្ចប់ការដំឡើង ។ សម្រាប់ព័ត៌មានអំពីការដំឡើង និងការកំណត់ Ubuntu សូមមើលអត្ថបទចំណេះដឹងមូលដ្ឋាន SLN151664 និង SLN151748 តាមរយៈ www.dell.com/support

    សម្រាប់ Windows ៖
    ធ្វើតាមការណែនាំដែលបង្ហាញនៅលើអេក្រង់ដើម្បីបញ្ចប់ការដំឡើង ។ នៅពេលកំពុងតម្លើង Dell ណែនាំថា អ្នក៖
    • ភ្ជាប់ទៅបណ្តាញដើម្បីអាប់ដេតវីនដូ
      សម្គាល់៖: បើអ្នកកំពុងភ្ជាប់ទៅបណ្ដាញឥតខ្សែដែលមានសុវត្ថិភាព សូមវាយបញ្ចូលពាក្យសម្ងាត់សម្រាប់ការចូលប្រើបណ្ដាញឥតខ្សែនៅពេលស្នើសុំ។
    • ប្រសិនបើបានភ្ជាប់ទៅអ៊ីនធឺណេត សូមចុះឈ្មោះ ឬបង្កើតគណនី Microsoft ។ ប្រសិនបើមិនបានភ្ជាប់អ៊ីនធឺណេត សូមបង្កើតគណនីក្រៅបណ្ដាញ។

    • នៅលើអេក្រង់ Support and Protection (ជំនួយ និងការការពារ) សូមបញ្ចូលព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក។

  3. ណែនាំឲ្យ ស្វែងរក និងប្រើកម្មវិធី Dell ពីម៉ឺនុយចាប់ផ្ដើមរបស់ Windows
    តារាង 1. ស្វែងរកកម្មវិធី Dell នៅក្នុង Windows 10 Home ក្នុងម៉ូដ Sផ្តល់បញ្ជី​កម្មវិធីរបស់ Dell នៅលើកុំព្យូទ័រ Inspiron 5593 ដែលដំណើរការ Windows 10 Home (64-bit) នៅក្នុងម៉ូដ S ។
    ធនធានបរិយាយ
    រូបភាព៖ ការចុះបញ្ជីផលិតផល Dell

    ការចុះបញ្ជីផលិតផល Dell

    ចុះឈ្មោះកុំព្យូទ័របស់អ្នកជាមួយ Dell ។

    រូបភាព៖ ជំនួយ និងការគាំទ្រពីក្រុមហ៊ុន Dell

    ជំនួយ និងការគាំទ្រពី​ក្រុមហ៊ុន​ Dell

    ទទួលបានជំនួយ និងការគាំទ្រសម្រាប់កុំព្យូទ័ររបស់អ្នក។

    រូបភាព៖ ជំនួយគាំទ្រ

    SupportAssist

    ពិនិត្យមើលសុខភាពផ្នែករឹង និងសូហ្វវែររបស់កុំព្យូទ័ររបស់អ្នកដោយប្រុងប្រយ័ត្ន។ ឧបករណ៍ SupportAssist OS Recovery ដោះស្រាយបញ្ហាជាមួយប្រព័ន្ធប្រតិបត្តិការ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឯកសារ SupportAssist តាមរយៈ www.dell.com/support

    សម្គាល់៖: នៅក្នុង SupportAssist ចុចលើកាលបរិច្ឆេទផុតកំណត់នៃការធានាដើម្បីបន្តសុពលភាពថ្មី ឬដំឡើងកម្រិតធានារបស់អ្នក។
    តារាង 2. ស្វែងរក​កម្មវិធី Dell នៅក្នុង Windows 10 Homeផ្តល់បញ្ជី​កម្មវិធីរបស់ Dell នៅលើកុំព្យូទ័រ Inspiron 5593 ដែលដំណើរការ Windows 10 Home (64-bit)។
    ធនធានបរិយាយ
    រូបភាព៖ My Dell

    My Dell (Dell របស់ខ្ញុំ)

    ទីតាំងកណ្តាលសម្រាប់កម្មវិធី Dell សំខាន់ៗ អត្ថបទជំនួយ និង ព័ត៌មានសំខាន់ផ្សេងៗទៀតស្តីពីកុំព្យូទ័ររបស់អ្នក។ វាក៏ផ្តល់ដំណឹងដល់អ្នកពីស្ថានភាពនៃការធានា គ្រឿងបន្លាស់ដែលត្រូវបានណែនាំ និង សូហ្វេវែរដែលអាចធ្វើការអាប់ដេតបាន ។

    រូបភាព៖ ការអាប់ដេត Dell

    ការអាប់ដែត Dell

    អាប់ដេតកុំព្យូទ័ររបស់អ្នកជាមួយការជួសជុលសំខាន់ៗ និងដ្រាយវឺឧបករណ៍សំខាន់ៗនៅពេលអាចទាញយកបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ការអាប់ដេត Dell សូមមើលអត្ថបទចំណេះដឹងមូលដ្ឋាន SLN305843 តាមរយៈ www.dell.com/support

    រូបភាព៖ ការបញ្ជូនឌីជីថល Dell

    ការបញ្ជូនឌីជីថល Dell

    ទាញយកកម្មវិធីសូហ្វវែរដូចជាសូហ្វវែរដែលត្រូវបានជាវ ប៉ុន្តែមិនបានដំឡើងជាមុននៅលើកុំព្យូទ័រ​របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមពីការប្រើប្រាស់ការដឹកជញ្ជូនឌីជីថល Dell សូមមើលអត្ថបទចំណេះដឹងមូលដ្ឋាន 153764 តាមរយៈ www.dell.com/support

    រូបភាព៖ ជំនួយគាំទ្រ

    SupportAssist

    ពិនិត្យមើលសុខភាពផ្នែករឹង និងសូហ្វវែររបស់កុំព្យូទ័ររបស់អ្នកដោយប្រុងប្រយ័ត្ន។ ឧបករណ៍ SupportAssist OS Recovery ដោះស្រាយបញ្ហាជាមួយប្រព័ន្ធប្រតិបត្តិការ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឯកសារ SupportAssist តាមរយៈ www.dell.com/support

    សម្គាល់៖: នៅក្នុង SupportAssist ចុចលើកាលបរិច្ឆេទផុតកំណត់នៃការធានាដើម្បីបន្តសុពលភាពថ្មី ឬដំឡើងកម្រិតធានារបស់អ្នក។

Rate this content

Accurate
Useful
Easy to understand
Was this article helpful?
0/3000 characters
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please select whether the article was helpful or not.
  Comments cannot contain these special characters: <>()\