메인 콘텐츠로 이동
  • 빠르고 간편하게 주문
  • 주문 보기 및 배송 상태 추적
  • 제품 목록을 생성 및 액세스
  • 회사 관리를 사용하여 Dell EMC 사이트, 제품 및 제품 수준 연락처를 관리하십시오.

Dell Latitude 3500 ការរៀបចំ និងលក្ខណៈបច្ចេកទេស

ការកំណត់រ​ចនាសម្ព័ន្ធ​ប្រព័ន្ធ

តារាង 1. ការកំណត់រ​ចនាសម្ព័ន្ធ​ប្រព័ន្ធតារាងនេះបង្ហាញអំពីជម្រើសការកំណត់នៃប្រព័ន្ធ។
ជម្រើសបរិយាយ
Date/Time

អនុញ្ញាតឲ្យលោកអ្នកផ្លាស់ប្ដូរកាលបរិច្ឆេទ និងពេលវេលា។ ការផ្លាស់ប្តូរកាលបរិច្ឆេទ និងពេលវេលាប្រព័ន្ធមានប្រសិទ្ធភាពភ្លាមៗ។

បើក​ការរាយការណ៍ស្មាត

ផ្នែក​នេះ​គ្រប់គ្រង​ទាំង​បញ្ហា​ដ្រាយ​ថាសរឹង​សម្រាប់​ដ្រាយ​រួម​​​​ដែល​ត្រូវ​បាន​បង្ហាញ​នៅពេល​កំពុង​ចាប់ផ្ដើម​ប្រព័ន្ធ។ បច្ចេកវិទ្យា​នេះ​ជា​ផ្នែក​​នៃ​លក្ខណៈ​ពិសេសរបស់ស្មាត (បច្ចេកវិទ្យា​រាយ​ការណ៍ និង​វិភាគ​តាមដាន​ខ្លួន​ឯង) ។ ជម្រើស​នេះ​ត្រូវ​បាន​បិទ​តាម​លំនាំដើម។

NIC រួម

ឲ្យ​អ្នក​កំណត់​ឧបករណ៍​បញ្ជា​​បណ្ដាញ​រួម​​។

ចុចលើជម្រើសណាមួយខាងក្រោម៖

បើក UEFI Network Stack

បើបើក កម្មវិធីបណ្ដាញណែតវឺក UEFI ត្រូវបានដំឡើង វានឹងអនុញ្ញាតឲ្យ មុខងារ pre-OS និងបណ្ដាញណែតវឺក OS មុន ប្រើនូវ NICs ។ វាអាចត្រូវបានប្រើដោយមិនបាច់បើក PXE។

NIC រួម
  • បានបិទ
  • បានបើក
  • បើក w/PXE—លំនាំដើម
បើកអូឌីយ៉ូ

អនុញ្ញាតឲ្យអ្នកបើក ឬបិទអូឌីយ៉ូ ឬបើកឬបិទមីក្រូហ្វូន និងឧបករណ៍បំពងសំឡែងដាច់ដោយលែក។

ជម្រើស​ទាំងនេះគឺ៖

  • បើកអូឌីយ៉ូ
  • បើក​ម៉ៃក្រូហ្វូន
  • បើកឧបាល័រខាងក្នុង

ជម្រើស​នេះ​ត្រូវ​បាន​បើក​តាម​លំនាំដើម។

ការកំណត់រ​ចនាសម្ព័ន្ធ USB

អនុញ្ញាតឲ្យលោកអ្នកបើក ឬបិទឧបករណ៍ USB ខាងក្នុង ឬបានរួមបញ្ចូល។

ជម្រើស​ទាំងនេះគឺ៖

  • បើកការគាំទ្រប៊ូតតាម USB
  • អាចបើក​រន្ធ USB ខាង​ក្រៅ

ជម្រើសទាំងអស់​ត្រូវបានបើកតាមលំនាំដើម។

សម្គាល់៖ ក្តារចុច USB និងកណ្ដុរ តែងតែដំណើរការ​នៅក្នុងការ​ដំឡើង BIOS ដោយមិនគិតពីការកំណត់ទាំងនេះ។
SATA Operation

អនុញ្ញាតឲ្យលោកអ្នកកំណត់រចនាសម្ព័ន្ធម៉ូដប្រតិបត្តិការនៃឧបករណ៍បញ្ជាហាដដ្រាយ SATA ដែលបានរួមបញ្ចូល។

ចុចលើជម្រើសណាមួយខាងក្រោម៖

  • បានបិទ
  • AHCI
  • RAID—លំនាំដើម
សម្គាល់៖ SATA ត្រូវបានកំណត់ដើម្បីគាំទ្រម៉ូដ RAID ។
Drives

អនុញ្ញាតឲ្យលោកអ្នកបើក ឬបិទដ្រាយផ្សេងៗនៅលើប្រព័ន្ធ។

ជម្រើស​ទាំងនេះគឺ៖

  • SATA-0
  • M.2 PCIe SSD-0/SATA-2

ជម្រើសទាំងអស់​ត្រូវបានបើកតាមលំនាំដើម។

ឧបករណ៍ផ្សេងៗ

អ​នុញ្ញាតឲ្យលោក​អ្នក​បើក ឬបិទ​ឧបករណ៍​នានានៅលើប្រពន្ធ័។

  • បើកកាមេរ៉ា—លំនាំដើម
  • បើក Hard Drive Free Fall Protection—លំនាំដើម
  • បើកកាតសុវត្ថិភាពឌីជីថល (SD)—លំនាំដើម
  • កាតសុវត្ថិភាពឌីជីថល (SD) ម៉ូដសម្រាប់តែអាន
  • ប៊ូតកាតសុវត្ថិភាពឌីជីថល (SD)
បើកដំណើរការ USB PowerShare

អនុញ្ញាតឲ្យអ្នកបើក ឬបិទឧបករណ៍ខាងក្រៅដើម្បីឲ្យមានភ្លើង ឬសាកថ្មនៅពេលកំពុងប្រើថ្មប្រព័ន្ធ។

Keyboard Illumination

មុខងារនេះឲ្យ​អ្នក​ជ្រើស​រើស​ម៉ូដ​ប្រតិបត្តិការ​​របស់លក្ខណៈពិសេស​នៃ keyboard illumination ។ កម្រិត​ពន្លឺក្ដារចុច​​អាច​កំណត់​ពី 0% ទៅ 100%។

ជម្រើស​ទាំងនេះគឺ៖

  • បានបិទ
  • ស្រអាប់
  • ភ្លឺ—លំនាំដើម
រយៈពេលបិទពន្លឺក្រោយក្តារចុចពេលនៅពេលសាកថ្ម

អនុញ្ញាតឲ្យអ្នកកំណត់រយៈពេលបិទពន្លឺក្តារចុចនៅពេលប្រព័ន្ធប្រើប្រាស់នៅលើសាកថ្ម។ រយៈពេលនៃការបិទពន្លឺក្តារចុចមានប្រសិទ្ធភាពតែពេលពន្លឺក្តារចុចបើកប៉ុណ្ណោះ។

  • 5 វិនាទី
  • 10 វិនាទី—លំនាំដើម
  • 15 វិនាទី
  • 30 វិនាទី
  • 1 នាទី
  • 5 នាទី
  • 15 នាទី
  • មិនដែល
រយៈពេលបិទពន្លឺក្រោយក្តារចុចពេលនៅពេលសាកថ្ម

អនុញ្ញាតឲ្យអ្នកកំណត់រយៈពេលបិទពន្លឺក្តារចុចនៅពេលប្រព័ន្ធប្រើប្រាស់នៅលើសាកថ្ម។ រយៈពេលនៃការបិទពន្លឺក្តារចុចមានប្រសិទ្ធភាពតែពេលពន្លឺក្តារចុចបើកប៉ុណ្ណោះ។

  • 5 វិនាទី
  • 10 វិនាទី—លំនាំដើម
  • 15 វិនាទី
  • 30 វិនាទី
  • 1 នាទី
  • 5 នាទី
  • 15 នាទី
  • មិនដែល
Unobtrusive Modeបើកម៉ូដ unobtrusive

ពេលបើក ជម្រើសនេះនឹងបិទរាល់ប្រព័ន្ធពន្លឺ និងសំឡេងទាំងអស់។ វាត្រូវបានកំណត់ជា 'OFF (បិទ)' តាមលំនាំដើម។

Touchscreen

វាអនុញ្ញាតិអោយអ្នកបិទរឺបើកថាច់ស្រ្កីនក្នុងប្រព័ន្ធប្រតិបត្តិការ។ វាត្រូវបានកំណត់ជា 'ON (បើក)' តាមលំនាំដើម។

DellCoreServices

ជម្រើសនេះត្រួតពិនិត្យការបង្កើតពេលវេលាចាប់ផ្តើមនៃ ឧបករណ៍និម្មិត SSDT ACPI ។

ការកំណត់ Dell ប្រភេទ C Dock

អនុញ្ញាតឲ្យលោកអ្នកបើក ឬបិទ ការកំណត់លើ Dell Docks បាន។


본 콘텐츠를 평가해주십시오.

정확함
유용함
이해하기 쉬운
이 문서가 도움이 되셨나요?
0/3000 characters
  평점(별 1~5개)을 매겨주십시오.
  평점(별 1~5개)을 매겨주십시오.
  평점(별 1~5개)을 매겨주십시오.
  문서가 도움이 되었는지 여부를 선택하십시오.
  의견에는 <>()\와 같은 특수 문자를 사용할 수 없습니다.