Omitir para ir al contenido principal
  • Hacer pedidos rápida y fácilmente
  • Ver pedidos y realizar seguimiento al estado del envío
  • Cree y acceda a una lista de sus productos
  • Administre sus sitios, productos y contactos de nivel de producto de Dell EMC con Administración de la empresa.

ការគ្រប់គ្រងថ្មលីចូមអ៊ីយ៉ុងដែលប៉ោង

ការគ្រប់គ្រងថ្មលីចូមអ៊ីយ៉ុងដែលប៉ោង

ដូចជាកុំព្យូទ័រយួរដៃភាគច្រើនដែរ កុំព្យូទ័រយួរដៃរបស់ Dell ប្រើថ្មលីចូមអ៊ីយ៉ុង។ ប្រភេទមួយនៃថ្មលីចូមអ៊ីយ៉ុង គឺថ្មលីចូមអ៊ីយ៉ុងប៉ូលីមែរ។ ថ្មលីចូមអ៊ីយ៉ុងប៉ូលីមែរ មានការកើនឡើងនូវប្រជាប្រិយភាពនាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានក្លាយទៅជាស្តង់ដារនៅក្នុងឧស្សាហកម្មអេឡិចត្រូនិក ដោយសារតែចំណង់ចំណូលចិត្តរបស់អតិថិជនសម្រាប់ទម្រង់ស្ដើង (ជាពិសេសជាមួយកុំព្យូទ័រយួរដៃស្ដើងជាងមុន) និងអាយុកាលថ្ម។ បច្ចេកវិទ្យាថ្មលីចូមអ៊ីយ៉ុងប៉ូលីមែរដែលមានភ្ជាប់មកជាមួយ គឺជាកត្តាសក្តានុពលដែលបណ្តាលឲ្យគ្រាប់ថ្មប៉ោង

ថ្មដែលប៉ោងអាចប៉ះពាល់ដល់ដំណើរការនៃកុំព្យូទ័រយួរដៃ។ ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀតចំពោះឧបករណ៍ដែលបានភ្ជាប់ ឬសមាសភាគផ្ទុកខាងក្នុងដែលនាំឲ្យដំណើរការមិនប្រក្រតី សូមបញ្ឈប់ការប្រើកុំព្យូទ័រយួរដៃ និងធ្វើឲ្យវាអស់ថាមពលដោយផ្តាច់អាដាប់ទ័រ AC និងទុកថ្មឲ្យប្រើអស់។

ថ្មដែលប៉ោងមិនគួរប្រើទេ ហើយគួរតែត្រូវបានដូរ និងបោះចោលឲ្យបានត្រឹមត្រូវ។ យើងសូមផ្តល់អនុសាសន៍ឲ្យទាក់ទងទៅផ្នែកជំនួយផលិតផល Dell សម្រាប់ជម្រើសដើម្បីដូរថ្មដែលប៉ោងនៅក្រោមលក្ខខណ្ឌនៃកិច្ចសន្យាធានាឬកិច្ចសន្យាសេវាកម្ម ដោយរួមបញ្ចូលទាំងជម្រើសសម្រាប់ដូរដោយអ្នកបច្ចេកទេសសេវាកម្មដែលបានអនុញ្ញាតរបស់ Dell ផងដែរ។

គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រង និងការដូរថ្មលីចូមអ៊ីយ៉ុង
  • ត្រូវប្រុងប្រយ័ត្ននៅពេលប្រើបា្រស់ថ្មលីចូម-អ៊ីយ៉ុង។
  • ធ្វើឲ្យថ្មអស់ថាមពលមុនពេលដោះវាចេញពីប្រព័ន្ធ។

    ដើម្បីធ្វើឲ្យថ្មអស់ថាមពល សូមដកអាដាប់ទ័រ AC ចេញពីប្រព័ន្ធ ហើយប្រតិបត្តិប្រព័ន្ធតែលើថាមពលថ្មប៉ុណ្ណោះ។ នៅពេលដែលប្រព័ន្ធនឹងលែងមានដំណើរការនៅពេលដែលប៊ូតុងថាមពលត្រូវបានចុច នោះថ្មអស់ថាមពលទាំងស្រុងហើយ។

  • ហាមបំបែក ទម្លាក់ ធ្វើឲ្យខូចខាត ឬដាក់ថ្មចូលក្នុងវត្ថុដទៃ ។
  • កុំទុកថ្មក្នុងសីតុណ្ហភាពខ្ពស់ ឬដោះគ្រឿងក្នុងថ្ម និងផ្លាកថ្ម។
  • ហាមបន្ថែមសម្ពាធទៅលើផ្ទៃថ្ម។
  • មិនត្រូវពត់ថ្មទេ។
  • កុំប្រើឧបករណ៍គ្រប់ប្រភេទដើម្បីទល់ ឬគាស់ថ្ម។
  • ប្រសិនបើថ្មត្រូវជាប់នៅក្នុងឧបករណ៍ដោយសារតែវាប៉ោង កុំព្យាយាមដោះវាដោយចាក់ទម្លុះ ពត់ ឬកម្ទេចវា ព្រោះថាវាអាចបង្កឲ្យមានគ្រោះថ្នាក់។
  • មិនត្រូវប៉ុនប៉ងដំឡើងថ្មដែលខូច ឬប៉ោងទៅក្នុងកុំព្យូទ័រយួរដៃឡើងវិញទេ។
  • ថ្មដែលប៉ោងគួរតែត្រូវបានប្រគល់ត្រឡប់ទៅ Dell វិញក្នុងប្រអប់ដឹកជញ្ជូនដែលបានអនុញ្ញាត​ (បានផ្តល់ដោយ Dell) ដើម្បីអនុលោមទៅតាមបទបញ្ញត្តិដឹកជញ្ជូន ឬកម្ចាត់ចោលនៅមជ្ឈមណ្ឌលកែច្នៃឡើងវិញដែលបានអនុញ្ញាត។

    ទាក់ទងជំនួយផលិតផល Dell តាមរយៈ https://www.dell.com/support សម្រាប់ជំនួយ និងការណែនាំបន្ថែម។

  • ការប្រើថ្មដែលមិនមែនជារបស់ Dell ឬមិនត្រូវគ្នាអាចបង្កើនហានិភ័យនៃការឆេះ ឬផ្ទុះ។ សូមដូរថ្មតែជាមួយថ្មត្រូវគ្នាដែលបានទិញពី Dell ដែលត្រូវបានរចនាឡើងដើម្បីធ្វើការជាមួយកុំព្យូទ័រ Dell របស់អ្នក។ កុំប្រើថ្មពីកុំព្យូទ័រផ្សេងទៀតជាមួយកុំព្យូទ័ររបស់អ្នក។ ត្រូវទិញអាគុយពិតប្រាកដពី https://www.dell.com ឬក៏ទិញផ្ទាល់ពីក្រុមហ៊ុន Dell ។

ថ្មលីចូមអ៊ីយ៉ុង អាចប៉ោងក្រោមហេតុផលជាច្រើនដូចជា អាយុកាល ចំនួននៃវដ្តដែលបានសាក ឬការប៉ះពាល់ទៅនឹងកំដៅខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបកែលម្អដំណើរការ និងអាយុកាលនៃថ្មកុំព្យូទ័រយួរដៃ ព្រមទាំងដើម្បីកាត់បន្ថយលទ្ធភាពកកើតឡើងនៃបញ្ហា សូមចូលមើល Dell Laptop Battery - Frequently Asked Questions (ថ្មកុំព្យូទ័រយួរដៃ Dell - សំណួរដែលសួរជាញឹកញាប់)


Califique este contenido

Preciso
Útil
Fácil de comprender
¿Este artículo fue útil?
0/3000 characters
  Proporcione calificaciones (1 a 5 estrellas).
  Proporcione calificaciones (1 a 5 estrellas).
  Proporcione calificaciones (1 a 5 estrellas).
  Seleccione si el artículo fue útil o no.
  Los comentarios no pueden contener estos caracteres especiales: <>"(", ")", "\"