ផ្នែកនេះបង្ហាញលម្អិតអំពីលក្ខណៈពិសេសនៃការវិនិច្ឆ័យ LED ថ្ម។
ជំនួសឲ្យកូដសំឡេងប៊ីប កំហុសត្រូវបានបង្ហាញតាមរយៈពន្លឺភ្លើងពីរពណ៌ សាកថ្ម/ស្ថានភាព LED ។ គំរូភ្លើងលោតជាក់លាក់បន្តដោយគំរូភ្លើងលោតមានពណ៌លឿងទុំ បន្ទាប់មកពណ៌ស។ គំរូបែបនេះនឹងធ្វើដដែលៗ
សម្គាល់៖: គំរូនៃការវិនិច្ឆ័យបញ្ហាមានលេខពីរខ្ទង់ដែលតំណាងដោយការលោតភ្លើង LED នៃក្រុមទីមួយ (1–9) ជាភ្លើងលឿងទុំ បន្តដោយការផ្អាករយៈពេល 1.5 វិនាទីជាមួយភ្លើង LED បិទ បន្ទាប់មកលោតភ្លើង LED ក្រុមទីពីរ (1–9) ជាភ្លើងពណ៌ស។ នេះនឹងត្រូវបន្តដោយការផ្អាករយៈពេលបីវិនាទី ជាមួយភ្លើង LED បានបិទមុនធ្វើឡើងសារជាថ្មី។ ការលោតភ្លើង LED មួយលើកៗប្រើពេល 0.5 វិនាទី។
ប្រព័ន្ធនឹងមិនបិទទេ នៅពេលបង្ហាញកូដកំហុសវិនិច្ឆ័យ។
កូដកំហុសវិនិច្ឆ័យនឹងជំនួសការប្រើប្រាស់ភ្លើង LED ផ្សេងទៀត។ ឧទាហរណ៍ លើកុំព្យូទ័រយួរដៃ កូដថ្មសម្រាប់ថ្មខ្សោយ ឬស្ថានភាពបរាជ័យថ្ម មិនត្រូវបង្ហាញទេនៅពេល កូដកំហុសវិនិច្ឆ័យកំពុងបង្ហាញឡើង៖