Skip to main content
  • Place orders quickly and easily
  • View orders and track your shipping status
  • Create and access a list of your products
  • Manage your Dell EMC sites, products, and product-level contacts using Company Administration.

Precision 7550 សៀវភៅណែនាំសេវាកម្ម

លក្ខណៈពិសេសរបស់ USB

Universal Serial Bus ឬ USB ត្រូវបានបង្កើតឡើងនៅឆ្នាំ 1996 ។ វាបានជួយសម្រួលយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងកុំព្យូទ័រ និងគ្រឿងឧបករណ៍ខាងក្រៅ ដូចជា ម៉ៅស៍ ក្តារចុច ដ្រាយវឺខាងក្រៅ និងម៉ាស៊ីនព្រីន។

តារាង 1. ការវិវឌ្ឍនៃ USBតារាងនេះបង្ហាញពីការវិវឌ្ឍនៃ USB ។
ប្រភេទអត្រាបញ្ជូនទិន្នន័យប្រភេទឆ្នាំផលិត
USB 2.0480 MbpsHigh Speed2000
USB 3.2 ជំនាន់ទី 1 (ពីមុន USB 3.0/USB 3.1 ជំនាន់ទី 1)5 GbpsSuperSpeed2010
រន្ធ USB 3.1 ជំនាន់ទី 210 GbpsSuperSpeed Plus2013

USB 3.2 ជំនាន់ទី 1 (SuperSpeed USB)

អស់រយៈពេលជាច្រើនឆ្នាំ USB 2.0 ត្រូវបានគេស្គាល់ថាជាស្តង់ដារអន្តរមុខជាទូទៅនៅក្នុងពិភពកុំព្យូទ័រដែលបានលក់ប្រមាណជា 6 ពាន់លានឧបករណ៍ ប៉ុន្តែតម្រូវការល្បឿនលឿនជាងនេះមានការលូតលាស់តាមរយៈហាដវែរកុំព្យូទ័រកាន់តែលឿនជាងមុន ព្រមទាំងតម្រូវការកម្រិតបញ្ជូនទិន្នន័យកាន់តែច្រើនជាងមុន។ USB 3.0/USB 3.1 ជំនាន់ 1 ជាចុងក្រោយអាចឆ្លើយតបទៅនឹងការទាមទាររបស់អតិថិជន ដោយបានដំឡើងល្បឿនតាមទ្រឹស្តីគឺ 10 ដង លឿនជាងជំនាន់មុនរបស់ខ្លួន។ ជាសង្ខេប លក្ខណៈពិសេសនៃ USB 3.2 ជំនាន់ទី 1 គឺមានដូច​ខាងក្រោម៖

  • អត្រាបញ្ជូនទិន្នន័យខ្ពស់ជាងមុន (រហូតដល់ 20 Gbps)។
  • ប្រតិបត្តិការច្រើនច្រកដែលបានបង្កើនឡើងដល់ទៅ 10 Gbps ក្នុងច្រកនីមួយៗ។
  • កំលាំងបណ្តាញភ្ជាប់ដែលបានកើនឡើងជាអតិបរមា និងលំហូរឧបករណ៍ដែលមានការកើនឡើងនេះ ធ្វើឲ្យវាអាចផ្គត់ផ្គង់ឧបករណ៍ស្រេកឃ្លានថាមពលប្រសើរជាងមុន។
  • មុខងារគ្រប់គ្រងថាមពលថ្មី។
  • ការផ្ទេរទិន្នន័យ Full-duplex និងគាំទ្រប្រភេទបញ្ជូនថ្មី។
  • ភាពត្រូវគ្នានៃប្រព័ន្ធសូហ្វវែរជាមួយ USB 3.1/3.0 និង USB 2.0 ។
  • ខ្សែ និងឧបករណ៍ភ្ជាប់ថ្មី។

ប្រធានបទខាងក្រោមឆ្លើយតបទៅនឹងសំណួរដែលបានសួរ​ជាញឹកញាប់អំពី USB 3.0/USB 3.2 ជំនាន់ទី 1។

ល្បឿន

USB 3.0/USB 3.1 ជំនាន់ទី 1

បច្ចុប្បន្នមានម៉ូតល្បឿនចំនួនប្រាំ ដែលកំណត់ដោយលក្ខណៈបច្ចេកទេស USB 3.0/USB 3.1 ជំនាន់ទី 1 ចុងក្រោយបំផុត។ ដោយផ្អែកលើការផ្ទេរទិន្នន័យ USB ពួកវាត្រូវបានចាត់ថ្នាក់ដូចជា ល្បឿនទាប ល្បឿនពេញលេញ ល្បឿនខ្ពស់ (ពីកំណែ 2.0 នៃលក្ខណៈបច្ចេកទេស) SuperSpeed (ពីកំណែ 3.0) និង SuperSpeed+ (ពីកំណែ 3.1)។ ម៉ូត SuperSpeed+ ថ្មីមានអត្រាបញ្ជូនទិន្នន័យដល់ទៅ 20 Gbps ។ ស្តង់ដារ USB 3.2 គឺត្រូវគ្នាលើប្រព័ន្ធសូហ្វវែរជាមួយ USB 3.1/3.0 និង USB 2.0 ។

USB 3.2 ជំនាន់ទី 1 សម្រេចសមិទ្ធផលបានខ្ពស់ខ្លាំងជាង ដោយ​ការផ្លាស់ប្តូរបច្ចេកទេសដូចខាងក្រោម៖

  • ខ្សែភ្ជាប់បន្ថែមមួយ (bus) ដែលត្រូវបានបន្ថែម ស្របទៅនឹងខ្សែភ្ជាប់ USB 2.0 ដែលមានស្រាប់ (សូមមើលរូបភាពខាងក្រោម)។​
  • USB 2.0 ពីមុនមានខ្សែបួន (ខ្សែចរន្ត ខ្សែដី និងខ្សែ​ទិន្នន័យមួយគូសម្រាប់បញ្ចូនទិន្នន័យផ្សេងគ្នា)។ USB 3.1 ជំនាន់ទី 1 ដាក់បន្ថែមខ្សែ​ចំនួនបួនបន្ថែម​ទៀត សំរាប់​ខ្សែបញ្ចូន​ចរន្ត បំពេញគ្នាពីរគូ (ទទួល និងបញ្ជូន) សម្រាប់​ការ​រួមបញ្ចូលគ្នាសរុប​នៃការត​ភ្ជាប់ ខ្សែប្រាំបីនៅក្នុងឧបករណ៍ភ្ជាប់ និង​ការតភ្ជាប់។
  • USB 3.2 ជំនាន់ទី 1 ប្រើអន្តរមុខនៃទិន្នន័យ​ទិស​ពីរជាជាងការរៀបចំពាក់កណ្តាលស្ទួននៃ USB 2.0 ។ ការធ្វើបែបនេះបង្កើនកម្រិតបញ្ជូនតាមទ្រឹស្តី 10 ដង។

ការអនុវត្ត

USB 3.1 ជំនាន់ទី 1 បើកផ្លូវ និងផ្តល់នូវទំហំបន្ថែមទៀតសម្រាប់ឧបករណ៍ដើម្បីចែកចាយនូវបទ​ពិសោធ​ន៍ជារួមកាន់តែប្រសើរឡើង។ នៅពេលដែលវីដេអូ USB កំរនឹងធ្វើទៅបានកាលពីមុន (ទាំង​គុណភាពបង្ហាញអតិបរមា ភាពយឺតយ៉ាវ និងទិដ្ឋភាពបង្រួមវីដេអូ) វាងាយស្រួលក្នុងការស្រមៃថា ជាមួយនឹង 5 ទៅ 10 ដងនៃកម្រិតបញ្ជូនទិន្នន័យដែលមាន នោះគុណភាពបង្ហាញ​វីដេអូ USB គួរតែដំណើរការកាន់តែប្រសើរខ្លាំងជាងនេះ។ DVI តំណ-តែមួយ ត្រូវការទំហំប្រតិបត្តិការផ្ញើចេញជិត 2Gbps។ នៅពេលដែល 480 Mbps ធ្លាប់ជាបរិមាណកំណត់ នោះ 5Gbps នឹង​អាច​សំរេចបាននៅពេលអនាគត ។ ជាមួយនឹងល្បឿនសម្រេចបាន 4.8Gbps នោះស្តង់ដារនេះ នឹងត្រួសត្រាយផ្លូវឆ្ពោះទៅផលិតផលមួយចំនួនដែលពីមុនមិនប្រើ​ប្រាស់ USB ដូចជាប្រព័ន្ធផ្ទុកទិន្នន័យ RAID ខាងក្រៅ។

បញ្ជីខាងក្រោមនេះគឺ ផលិតផល USB 3.0/USB 3.1 ជំនាន់ទី 1 SuperSpeed ដែលអាចរកបាន៖

  • ដ្រាយថាសរឹងឌែសថបខាងក្រៅ USB 3.0/USB 3.2 ជំនាន់ទី 1
  • ដ្រាយថាសរឹង USB 3.2 ជំនាន់ទី 1 ចល័តបាន
  • អាដាប់ទ័រ និងដុំភ្ជាប់ដ្រាយ USB 3.2 ជំនាន់ទី 1
  • ឧបករណ៍អាន និងដ្រាយហ្វ្លាស USB 3.2 ជំនាន់ទី 1
  • ដ្រាយស្ថានភាពរឹង USB 3.2 ជំនាន់ទី 1
  • RAIDs USB 3.2 ជំនាន់ទី 1
  • ដ្រាយមេឌៀអុបទិក
  • ឧបករណ៍ពហុមេឌៀ
  • ការតភ្ជាប់បណ្ដាញ
  • ឧបករណ៍ភ្ជាប់បណ្តាញ និងកាតអាដាប់ទ័រ USB 3.2 ជំនាន់ទី 1

សមត្ថភាពដែលអាចធ្វើការរួមគ្នាបាន

ដំណឹងល្អនោះគឺថា USB 3.2 ជំនាន់ទី 1 ត្រូវបាន​ធ្វើឡើង​យ៉ាងប្រុងប្រយ័ត្នចាប់ពីពេលចាប់ផ្តើមដើម្បីឲ្យវាអាចប្រើ​រួមគ្នាជាមួយ USB 2.0 បាន ។ ជាដំបូង នៅពេលដែល USB 3.2 ជំនាន់ទី 1 បញ្ជាក់​ពីការតភ្ជាប់ថ្មី ដូច្នេះមានខ្សែថ្មីដើម្បីទាញយកអត្ថ​ប្រយោជន៍​ពីសមត្ថភាពល្បឿននៃវេទិកាថ្មីដែល​ដំណើរ​ការលឿនជាងមុននោះ ឧបករណ៍ភ្ជាប់នេះ នៅតែរក្សា​រូបរាងចតុកោណដដែល ដែលមានរន្ធភ្ជាប់ USB 2.0 ចំនួនបួននៅទីតាំងដូចពីមុន។ ការតភ្ជាប់ថ្មីចំនួនប្រាំដើម្បីទទួល និងបញ្ជូនទិន្នន័យ ដោយឯករាជ្យ មានវត្តមាននៅលើខ្សែ USB 3.0/USB 3.2 ជំនាន់ទី 1 និងមានទំនាក់ទំនង នៅពេលភ្ជាប់ទៅការតភ្ជាប់ SuperSpeed USB ដែលសមស្រប។


Rate this content

Accurate
Useful
Easy to understand
Was this article helpful?
0/3000 characters
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please select whether the article was helpful or not.
  Comments cannot contain these special characters: <>()\