Skip to main content
  • Place orders quickly and easily
  • View orders and track your shipping status
  • Enjoy members-only rewards and discounts
  • Create and access a list of your products
  • Manage your Dell EMC sites, products, and product-level contacts using Company Administration.

Dell Latitude 9410 សៀវភៅណែនាំអំពីសេវាកម្ម

ពន្លឺភ្លើងវិនិច្ឆ័យបញ្ហាប្រព័ន្ធ

ពន្លឺបញ្ជាក់ស្ថានភាពថាមពល និងថ្ម

ពន្លឺស្ថានភាពថាមពល និងថ្មបង្ហាញពីស្ថានភាពថាមពល និងថ្មរបស់កុំព្យូទ័រ។ ទាំងនេះគឺជាស្ថានភាពថាមពល៖

ពណ៌សក្រាស់៖អាដាប់ទ័រថាមពលត្រូវបានភ្ជាប់ ហើយថ្មសាកបានលើសពី 5%។

ពណ៌លឿងទុំ៖កុំព្យូទ័រកំពុងដំណើរការជាមួយថ្ម ហើយថ្មមានតិចជាង 5% ។

បិទ៖
  • អាដាប់ទ័រថាមពលត្រូវបានតភ្ជាប់ ហើយបានសាកថ្មពេញ។
  • កុំព្យុទ័រកំពុងដំណើរការជាមួយថ្ម ហើយថ្មសាកបានលើសពី 5% ។
  • កុំព្យុទ័រស្ថិតនៅក្នុងស្ថានភាពដេក សំងំ ឬបានបិទ។

ពន្លឺស្ថានភាពថាមពលក៏អាចលោតភ្លើងពណ៌លឿងភ្លឹបភ្លែតៗ ឬពណ៌សយោងទៅតាម "កូដប៊ីប" ដែលបានកំណត់ជាមុនដែលបង្ហាញពីការបរាជ័យផ្សេងៗ។

ឧទាហរណ៍៖ ពន្លឺភ្លើងថាមពល និងពន្លឺភ្លើងបញ្ជាក់ស្ថានភាពថ្ម លោតពណ៌លឿងទុំ ពីរដង ហើយឈប់, បន្ទាប់មកលោតពណ៌ស បីដងហើយឈប់។ លំនាំ 2,3 នេះនឹងបន្តរហូតដល់កុំព្យូទ័រត្រូវបានបិទ នេះវាបញ្ជាក់អោយដឹងថា មិនមានអង្គចងចាំ ឬ RAM ត្រូវបានរកឃើញ។

តារាងខាងក្រោមនេះបង្ហាញអំពីលំនាំផ្សេងៗនៃ ពន្លឺភ្លើងថាមពល និងពន្លឺភ្លើងបញ្ជាក់ស្ថានភាពថ្ម ព្រមទាំងបញ្ហាដែលពាក់ព័ន្ធ៖

សម្គាល់៖: កូដពន្លឺវិនិច្ឆ័យបញ្ហា និងដំណោះស្រាយដែលណែនាំខាងក្រោមបង្កើតក្នុងគោលបំណងសម្រាប់អ្នកបច្ចេកទេសសេវាកម្ម Dell ដើម្បីដោះស្រាយបញ្ហា។ អ្នកគួរអនុវត្តដោះស្រាយបញ្ហា និងជួសជុលតាមការអនុញ្ញាត ឬបានណែនាំដោយក្រុមជំនួយបច្ចេកទេសរបស់ Dell ។ ការខូចខាតដោយសារការផ្តល់សេវាកម្ម​ដែលមិនត្រូវបានអនុញ្ញាតដោយក្រុមហ៊ុន Dell គឺមិនបានទទួលការធានាពីក្រុមហ៊ុនឡើយ។
តារាង 1. កូដ LED ពន្លឺវិនិច្ឆ័យកូដ LED ពន្លឺវិនិច្ឆ័យ សម្រាប់បញ្ហាសមាសភាគ ឬការបរាជ័យក្នុងផលិតផល។
កូដពន្លឺវិនិច្ឆ័យ (លឿងទុំ, ស) ការបរិយាយពីបញ្ហា
2,1 បរាជ័យអង្គដំណើការ
2,2 ផ្ទាំងប្រព័ន្ធ៖ បរាជ័យ BIOS ឬ ROM (Read-Only Memory)
2,3 មិនស្គាល់អង្គចងចាំ ឬ RAM (Random-Access Memory)
2,4 បរាជ័យអង្គចងចាំ ឬ RAM (Random-Access Memory)
2,5 អង្គចងចាំតំឡើងមិនត្រឹមត្រូវ
2,6 កំហុសផ្ទាំងប្រព័ន្ធ ឬសំណុំឈីប
2,7 បរាជ័យអេក្រង់ - សារ SBIOS
3,1 បរាជ័យថ្មគ្រាប់សំប៉ែត
3,2 បរាជ័យ PCI, កាតវីឌីអូ/ឈីប
3,3 រកមិនឃើញរូបភាពស្តារឡើងវិញ
3,4 រកឃើញរូបភាពស្តារឡើងវិញ តែមិនត្រឹមត្រូវ
3,5 បរាជ័យថាមពល
3,6 ការហ្វ្លាសប្រព័ន្ធ BIOS មិនពេញលេញ
3,7 កំហុសការគ្រប់គ្រងម៉ាស៊ីន (ME)

Rate this content

Accurate
Useful
Easy to understand
Was this article helpful?
0/3000 characters
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please select whether the article was helpful or not.
  Comments cannot contain these special characters: <>()\