Skip to main content
  • Place orders quickly and easily
  • View orders and track your shipping status
  • Enjoy members-only rewards and discounts
  • Create and access a list of your products
  • Manage your Dell EMC sites, products, and product-level contacts using Company Administration.

Dell Precision 7740 សៀវភៅណែនាំអំពីសេវាកម្ម

ការណែនាំអំពីសុវត្ថិភាព

ប្រើ​ការណែនាំសុវត្ថិភាពដូចខាងក្រោម​ដើម្បី​ការពារកុំព្យូទ័ររបស់អ្នក​ពីការខូចខាត​ធ្ងន់ធ្ងរ​ និងដើម្បីធានានូវសុវត្ថិភាព​ផ្ទាល់ខ្លួនរបស់អ្នក។ លើកលែងតែមានករណីផ្សេង​​ វិធីនីមួយៗដែលមានក្នុងឯកសារអាចមាន ដូចខាងក្រោម៖
  • អ្នកបានអាន​ព័ត៌មានអំពី​សុវត្ថិភាពដែលបាន​ភ្ជាប់​មក​ជាមួយ​កុំព្យូទ័រ​របស់អ្នក។
  • សមាសភាគមួយ​អាច​ត្រូវបានដោះដូរ ឬបើសិនបានទិញ​ដាច់ដោយឡែក​ពីគ្នា ត្រូវបាន​ដំឡើង​ដោយ​អនុវត្ត​តាម​ដំណើរការ​ដោះដូរ​តាមលំដាប់បញ្ច្រាស់។

ចំណាំ ៖ ផ្តាច់ប្រភពថាមពលទាំងអស់មុននឹងបើកគម្រប ឬផ្ទាំងបន្ទះកុំព្យូទ័រ។ បនា្ទប់ពីធ្វើការនៅខាងក្នុងកុំព្យូទ័រ សូមដាក់គម្រប ផ្ទាំង រួមទាំងខ្ចៅទាំងអស់ចូលវិញមុននឹងភ្ជាប់ចូលព្រីភ្លើង។

ការព្រមាន ៖ មុននឹងធ្វើការនៅខាងក្នុង​កុំព្យូទ័ររបស់អ្នកចូរអានសេចក្តីណែនាំអំពីសុវត្ថិភាពតាមឯកសារ ដូចដែលមានភ្ជាប់មកជាមួយម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ សម្រាប់ព័តមានបន្ថែម ស្តីពីការអនុវត្ត​ប្រកប​ដោយ​សុវត្ថិភាព​បំផុត សូមមើល Regulatory Compliance Homepage (ការអនុវត្តតាមបទបញ្ញត្តិ)

ប្រយ័ត្ន ៖ ការជួសជុលជាច្រើនទៀតអាចត្រូវបានជួសជុលដោយអ្នកបច្ចេកទេសខាងសេវាកម្មតែប៉ុណ្ណោះ។ អ្នកគួរតែអនុវត្តការដោះស្រាយបញ្ហា និងការជួសជុលសាមញ្ញៗតាមឯកសារ​ផលិតផល​របស់​អ្នក​ឬ តាមការណែនាំដោយសេវាកម្មតាមអ៊ីធឺណិត ឬទូរស័ព្ទ និងក្រុមជំនួយ។ ការខូចខាតដោយសារការផ្តល់សេវាកម្ម​ដែលមិនត្រូវបានអនុញ្ញាតដោយក្រុមហ៊ុន Dell គឺមិនបានទទួលការធានាពីក្រុមហ៊ុនឡើយ។ អាន និងអនុវត្តតាមការណែនាំសុវត្តិភាពដែលបានភ្ជាប់ មកជាមួយផលិតផល។

ប្រយ័ត្ន ៖ ដើម្បីជៀសវាងការបញ្ចេញថាមពលអគ្គីសនីស្តាទិក ត្រូវឈរផ្ទាល់នឹងដី ដោយប្រើប្រាស់ខ្សែកដៃ ឬដោយយូរៗម្តងប៉ះផ្ទៃលោហៈដែលពុំមានលាបថ្នាំដូចជាឧបករណ៍ភ្ជាប់ខាងក្រោយកុំព្យូទ័រ។

ប្រយ័ត្ន ៖ កាន់ឧបករណ៍និងកាតដោយយកចិត្តទុកដាក់។ កុំប៉ះឧបករណ៍នៅលើកាតដោយផ្ទាល់។ កាន់កាតខាងគល់ឬទម្រខាងដែក កាន់​ឧបករណ៍​ដូច​ជាអង្គ​ដំណើរ​ការ​ខាង​គល់​ មិន​ត្រូវ​កាន់​ខាង​ភីន​ទេ។

ប្រយ័ត្ន ៖ នៅពេលអ្នកផ្ដាច់ខ្សែ​ត្រូវទាញនៅលើឧបករណ៍ភ្ជាប់ឬ ផ្ទាំងទាញរបស់វា មិនមែនទាញខ្សែដោយផ្ទាល់នោះទេ ខ្សែខ្លះមានឧបករណ៍ភ្ជាប់ជាមួយផ្ទាំងចាក់សោរដូច្នេះប្រសិនបើអ្នកកំពុងផ្តាច់ខ្សែនេះ ត្រូវចុចនៅលើផ្ទាំង​ចាក់សោរ​​មុនពេលអ្នកផ្តាច់ខ្សែ។ នៅពេលអ្នកទាញឧបករណ៍ចេញ, ត្រូវដាក់តម្រៀប​ឲ្យស្មើដើម្បីជៀសវាង ការទោរ​ទៅ​រកភីន​របស់​ឧបករណ៍​ភ្ជាប់ផ្សេងទៀត។ ដូចគ្នានេះផងដែរ មុនពេលអ្នកភ្ជាប់ខ្សែ​ត្រូវប្រាកដ​ថាឧបករណ៍ភ្ជាប់​ទាំង​ពីរត្រូវ​​​​បានតម្រង់​​បានយ៉ាងត្រឹមត្រូវ។

ចំណាំ ៖ ពណ៌នៃកុំព្យូទ័ររបស់អ្នក និងគ្រឿងម៉ាស៊ីនមួយចំនួនអាច​ខុសប្លែកពីអ្វីដែលបានបង្ហាញនៅក្នុងឯកសារនេះ។


Rate this content

Accurate
Useful
Easy to understand
Was this article helpful?
0/3000 characters
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please provide ratings (1-5 stars).
  Please select whether the article was helpful or not.
  Comments cannot contain these special characters: <>()\